ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:២១:១៩ ល្ងាច

ថៃប្រកាសបិទវែបសាយអាសអាភាសជិត ២០០វែបសាយ, ក្រុមអ្នកលេងបណ្តាញសង្គមថៃខឹងសម្បារ និងប្រកាសធ្វើបាតុកម្ម (Video inside)

ថៃប្រកាសបិទវែបសាយអាសអាភាសជិត ២០០វែបសាយ, ក្រុមអ្នកលេងបណ្តាញសង្គមថៃខឹងសម្បារ និងប្រកាសធ្វើបាតុកម្ម (Video inside)

(បាងកក)៖ រដ្ឋាភិបាលថៃនាថ្ងៃអង្គារនេះបានប្រកាសថា ខ្លួនបានសម្រេចបិទវែបសាយអាសអាភាសជិត ២០០វែបសាយ ដែលចំណាត់ការនេះ បានបណ្តាលឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសថៃខឹងសម្បារជាខ្លាំង ហើយញ៉ាំងឲ្យមានការប្រកូកប្រកាស ធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្រ្តីឌីជីថលថៃ លោក ពុទ្ធិពង្ស ផាន់ណាកន្ថា (Puttipong Punnakanta) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចខាងលើគឺធ្វើឡើងក្រោមកិច្ចប្រឹងប្រែងរឹតត្បិត ការប្រើប្រាស់វែបសាយល្បែងស៉ីសង និងវែបសាយវីដេអូអាសអាភាសនៅក្នុងប្រទេសថៃ ហើយលោកក៏បានបន្ថែមទៀតដែរថា ប្រភេទវែបសាយទាំងនេះក៏ល្មើសនឹងច្បាប់របស់ថៃផងដែរ។

ប៉ុន្តែវាបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនក្នុងប្រទេសថៃ មានការមិនពេញចិត្តជាខ្លាំង ហើយពួកគេបានរិះគន់ធ្ងន់ៗលើចំណាត់ការនេះ។ ក្រៅពីការសម្តែងភាពខឹងសម្បារ ក៏មានការអំពាវនាវឲ្យធ្វើបាតុកម្មតវ៉ាផងដែរ ខណៈប្រទេសអាស៊ានមួយនេះ កំពុងបន្តប្រឈមនឹងការធ្វើបាតុកម្មឥតឈប់ឈររួចទៅហើយ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ជុំវិញការទាមទារឲ្យនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងការទាមទារឲ្យធ្វើកំណែទម្រង់ របបរាជាធិបតេយ្យថៃជាដើម៕

By https://freshnewsasia.com/