(ភ្នំពេញ) រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី១២មីនានេះ កំពុងឈូសឆាយដីទំហំប្រមាណ១០ហិចតា និងរៀបចំឡជាបច្ឆាបច្ចេកទេសស្ទង់ដាចំនួន៦ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីត្រៀមបូជាសព អ្នកជំងឺដែលទទួលរណៈភាព ដោយសារកូវីដ-១៩។
ប្រភពពីរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលសារព័ត៌មានSwift Newsទទួលបាន បញ្ជាក់ថា មូលហេតុដែលយកទីតាំងខាងលើ ជាកន្លែងបូជាសពស្លាប់ដោយសាកូវីដ-១៩នោះ បន្ទាប់ពិពិនិត្យឃើញថា តំបន់នោះនឹងមិនប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ។
ទោះបីជាសាលារាជធានីភ្នំពេញ បិទកន្លែងកំសាន្តខ្លះក៏ដោយ តែអាជ្ញាធរប្រកាសថា មិនមានវិធានការបិទរាជធានីភ្នំពេញទេ ហើយពេលនេះ ការគ្រប់គ្រង់ក៏កំពុងដំណើរការបានល្អ។
សូមជំរាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២៥នាក់។ ក្នុងនោះ អ្នកជាសះស្បើយ៦១៩នាក់។ អ្នកជំងឺកំពុងសម្រាកព្យាបាល៦០៤នាក់ និងស្លាប់ម្នាក់ជាលើកដំបូងកាលពីថ្ងៃទី១១មីនាម្សិលមិញ៕
By Swift News Daily