(ក្រុងឡុងដ៍)៖ កីឡាករប្រដាល់ដាក់ទ្រុងចូលនិវត្តន៍ Conor McGregor បានប្រកាសពីការចូលរួមដេញថ្លៃទិញក្លិបបាល់ទាត់អាជីព តោខៀវ Chelsea ពីលោក Roman Abramovich ដែលមានតម្លៃតែ ៣ពាន់លានផោនតែប៉ុណ្ណោះ។
បុរសសញ្ជាតិអៀរឡង់ដែលជាអ្នកគាំទ្រក្លិប Manchester United ផងនោះ បានប្រកាសចូលខ្លួនជាបេក្ខជនដេញថ្លៃទិញក្លិប Chelsea ១រូបផងដែរ តាមរយៈសង្គម Twitter របស់លោកដោយបានសរសេរថា «I wish to explore this. @ChelseaFC»។
Conor McGregor បានក្លាយជាបេក្ខជនទី៣ ក្នុងការចូលរួមប្រជែងយកក្លិប Chelsea មកគ្រប់គ្រងបន្តពីសេដ្ឋីរុស្ស៊ី ដែលដឹកនាំជិត ២០ឆ្នាំមកនេះគិតចាប់តាំងពីឆ្នាំ២០០៣ មករួមជាមួយមហាសេដ្ឋី ២រូបផ្សេងទៀតរួមមានលោក Todd Boehly និងមហាសេដ្ឋីស្វីស លោក Hansjorg Wyss។
មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានទិញក្លិបតោខៀវ Chelsea ក្នុងតម្លៃតែ ១៤០លានផោនប៉ុណ្ណោះនាខែកក្កដា ឆ្នាំ២០០៣ ជាមួយនឹងការឈ្នះពានធំៗបានចំនួន ១៩ពានផងដែរ ក្នុងការគ្រប់គ្រងរបស់លោក ១៩ឆ្នាំមកនេះ៕
ប្រភព http://plus.freshnewsasia.com/