ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:១៧:២០ ល្ងាច

តៃវ៉ាន់ នឹងមិនបញ្ជូនប្រតិភូផ្លូវការ ចូលរួមក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ Beijing Olympics នោះទេ

តៃវ៉ាន់ នឹងមិនបញ្ជូនប្រតិភូផ្លូវការ ចូលរួមក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ Beijing Olympics នោះទេ

(តៃប៉ិ)៖ តៃវ៉ាន់ នឹងមិនបញ្ជូនប្រតិភូផ្លូវការ ដើម្បីទៅចូលរួមក្នុងពិធីបើកឬពិធីបិទ នៃព្រឹត្តិការណ៍កីឡាចម្រុះ Beijing Winter Olympics នោះទេ ដោយសារតែការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ ដ៏តឹងរឹងរបស់ចិន និងបញ្ហាជើងហោះហើរ។ នេះបើតាមការឲ្យដឹងពីស្ថាប័នគ្រប់គ្រងកីឡារបស់តៃវ៉ាន់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

banner

ការសម្រេចនេះបានធ្វើឡើងស្របពេលដែលទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុង Beijing និង Taipei ស្ថិតនៅកម្រិតទាបបំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ជាមួយនឹងចិនបានបង្កើនសម្ពាធយោធា និងសេដ្ឋកិច្ច ស្ថិតក្រោមការដឹកនាំរបស់លោក Xi Jinping។

រដ្ឋបាលកីឡាតៃវ៉ាន់ បានឲ្យដឹងនៅយប់ថ្ងៃសុក្រថា ប្រតិភូដែលមានសមាជិកចំនួន ១៥នាក់របស់ខ្លួន នឹងមិនបានចូលរួមក្នុងពិធីបើក និងពិធីបិទនោះទេ ដោយសារតែ «ការការពារជំងឺរាតត្បាត និងកាលវិភាគជើងហោះហើរ»។ ដោយយោងតាមការការពារជំងឺរាតត្បាត និងគោលនយោបាយចូលរួម របស់ព្រឹត្តិការណ៍។ ជើងហោះហើរត្រូវបានគេតម្រូវ និងពន្យារពេល។ ដូច្នេះមិនមែនគ្រប់គ្នាអាចធ្វើដំណើរដល់ទីក្រុង Beijing នៅថ្ងៃធ្វើពិធីបើកនៅថ្ងៃទី០៤ ខែកុម្ភៈនោះទេ។

ដោយឡែក ក្រុមអត្តពលិកមួយក្រុមតូចរបស់ខ្លួនសម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍កីឡារដូវរងានេះ ដែលមានអត្តពលិក ៤នាក់នោះ នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ពីសហរដ្ឋអាមេរិក, ស្វីស និងតៃវ៉ាន់។ នេះបើតាមរដ្ឋបាលកីឡាបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍។

ចិន បានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការជាមួយរដ្ឋាភិបាលកោះតៃវ៉ាន់ ក្រោមការដឹកនាំរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen ចាប់តាំងពីឆ្នាំ២០១៦ មក ដោយសារលោកស្រីបានចាត់ទុកថា តៃវ៉ាន់ ជាប្រទេសមានអធិបតេយ្យភាពហើយ។

គួររំលឹកថា ការធ្វើជាម្ចាស់ផ្ទះ Olympics ពីពេលមុនរបស់ទីក្រុង Beijing ក្នុងឆ្នាំ២០០៨។ ទំនាក់ទំនងជាមួយតៃវ៉ាន់ហាក់មានភាពកក់ក្តៅ ហើយមានប្រតិភូមួយក្រុមធំបានអញ្ជើញចូលរួម៕

ប្រភព​ http://plus.freshnewsasia.com/