ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:២០:២៨ ល្ងាច

ក្រសួងព័ត៌មាន និងអង្គការយូណេស្កូ សម្ពោធដាក់អោយប្រើសៀវភៅ «វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត»

ក្រសួងព័ត៌មាន និងអង្គការយូណេស្កូ សម្ពោធដាក់អោយប្រើសៀវភៅ «វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត»

(ភ្នំពេញ)៖ សៀវភៅ «វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត» ក្នុងកិច្ចសហការរវាងក្រសួងព័ត៌មាន និងអង្គការយូណេស្កូ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នាសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។

ពិធីសម្ពោធសៀវភៅ «វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត» នាព្រឹកមិញនេះបានការចូលរួមក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន, លោក Sardar Umar Alan តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងលោក Magnus Saemundsson លេខាទីមួយ នៃស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា។

សៀវភៅនេះត្រូវបានបកប្រែជាភាសាខ្មែរ និងបោះពុម្ពចែកចាយទុកជាមេរៀនសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារព័ត៌មានជូន ដល់អ្នកសារព័ត៌មាន និងអ្នកអប់រំផ្នែកវិជ្ជាជីវៈ សារព័ត៌មាននៅប្រទេសកម្ពុជា ដែលជាមធ្យោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើនជាងមុន ពីមុនពួកគាត់ជឿព័ត៌មានលើហ្វេសប៊ុក តែឥឡូវគាត់រង ចាំមើលដំណឹងឬព័ត៌មានផ្លូវការពីរបីអង្គភាពផ្សេងទៀតសិនទើបគាត់ជឿ៕

Credit freshnews