(ភ្នំពេញ)៖ លោកណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធ យុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកការរៀបចំពិព័រណ៍ការងារលើកទី៣ ឆ្នាំ២០២២ ដើម្បីជួយ ស្វែងរកឱកាសការងារសម្រាប់និស្សិតកំពុងសិក្សា និងបានបញ្ចប់រួចហើយ សម្រាប់រយៈពេលពេញមួយថ្ងៃ នៅសាលតំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ប្រភព http://plus.freshnewsasia.com/
ពិធីនេះក៏មានការចូលរួមពីលោកគ្រូ អ្នកគ្រូ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ប្រធានការិយាល័យ និងប្រធានដេប៉ាតឺម៉ង់ និស្សិត រួមទាំងដំណាងក្រុមហ៊ុនឯកជនជាច្រើន និងមានការបង្ហាញឱកាសការងាររាប់រយកន្លែងផងដែរ។
គួរជម្រាបដែរថា ពិព័រណ៍ការងារនេះរៀបដោយក្រុមនិស្សិតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណង ជួយស្វែងរកការងារសម្រាប់និស្សិតជំនាន់ក្រោយ ក៏ដូចជាជួយនិស្សិតបានយល់ដឹង ពីលក្ខខណ្ឌការងារទៅតាមមុខតំណែង ដែលខ្លួនពេញចិត្ត និងបានត្រៀមខ្លួន ដើម្បីបំពេញការងារនោះពេលបញ្ចាប់ការសិក្សា។
កញ្ញា សាន់ សារី តំណាងក្រុមការងាររៀបចំពិព័រណ៍ការងារលើកទី៣ បានបញ្ជាក់ថា គោលបំណងសំខាន់ៗក្នុងការរៀបចំពិព័រណ៍ការងារលើកទី៣ រួមមាន៖ ដើម្បីរៀបចំ ជាថ្ងៃណាត់ជួបគ្នារវាងនិស្សិតកំពុងស្វែងរកការងារ និងអ្នកជ្រើសរើសបុគ្គលិក, ផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី២ និងឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានយល់ដឹង បន្ថែមពីលក្ខខណ្ឌការងារទៅតាមមុខតំណែងដែលខ្លួនពេញចិត្តនៅតាមស្ថាប័ននីមួយៗ ដើម្បីឱ្យនិស្សិតបានត្រៀមខ្លួន និងបំពេញទៅតាមលក្ខខណ្ឌទាំងនោះ មុនពេល គាត់ នឹងបញ្ចាប់ការសិក្សានាពេលខាងមុខ, ផ្តល់ព័ត៌មានការងារឱ្យនិស្សិតឆ្នាំទី១ បានស្វែងយល់បន្ថែមពីបរិយាកាស និងលក្ខខណ្ឌការងារ ក្នុងការរៀបចំផែនការ អាជីព ឱ្យស្របទៅតាមចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សាការងារផងដែរ។
ជាមួយគ្នានោះលោកណ្ឌិត ជេត ជាលី បានបញ្ជាក់ដែរថា ការៀបចំពិព័រណ៍ការងារនេះ គឺល្អបំផុតក្នុងការធ្វើឱ្យនិស្សិត និងក្រុមហ៊ុនស្វែងរកកម្លាំង ពលកម្ម កាន់តែខិត គៀកគ្នា បានជជែកគ្នា និងជ្រើសបុគ្គលិកកាន់តែងាយស្រួលផងដែរ។ ក្រៅពីការរៀបចំពិព័រណ៍រនេះ សាលាក៏បានរៀបចំកម្មវិធីជាច្រើនទៀតដែរ ដើម្បីធ្វើយ៉ាងណា ជួយដល់និស្សិត ឱ្យបានជួប ដល់ក្រុមហ៊ុន និងសិក្សាពីការងារដែលខ្លួនចង់ធ្វើផងដែរ។
លោកណ្ឌិត ជេត ជាលី បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាកន្លែងពលកម្មដ៏ធំ ដែលមានបញ្ញាវ័ន្តរាប់ម៉ឺននាក់ សម្រាប់បំពេញតម្រូវការរបស់ ក្រុមហ៊ុន ដែលមានបំណងចង់ជ្រើសរើសបុគ្គលិកដែលត្រូវទោះជាក្នុងកម្រិកណាក៏មាន។ លោកបានបន្ថែមថា ក្រោយពីការមានរៀបចំពិព័រណ៍ការងារ លើកទី១ និងលើកទី២ រួចមក គឺទទួលបានជោគជ័យយ៉ាងច្រើន ខណៈដែលនិស្សិតក៏បានស្វែងរកឱកាសងាររបស់ខ្លួនចង់ធ្វើ ហើយក្រុមហ៊ុនក៏ទទួលបានបុគ្គលិកដែលមានជំនាញ ត្រូវនិងអ្វីដែល ក្រុមហ៊ុន ចង់បានផងដែរ៕