ទីតាំងបើកល្បែងស៉ីសងកត់កន្ទុយលេខ ឆ្នោតវៀតណាម មួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាឱ្យកម្លាំងខណ្ឌទួលគោកធ្វើការបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី។
ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នៅចំណុចផ្ទះលេខ១០២ យីហោ ពិសី លីហួរវេលុយ ផ្លូវ១២២ ភូមិ០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៥នាក់ ក្នុងនោះ អ្នកកត់ឆ្នោត២នាក់អ្នកចាក់០៣នាក់ និងវត្តុតាងមួយចំនួន។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់សុំការអនុញ្ញាតពី លោកអភិបាលខណ្ឌ មន្រ្តីជំនាញនៃសាលាខណ្ឌទួលគោកបានទទួលព័ត៌មានយ៉ាងច្បាស់ថាទីតាំង ផ្ទះពិសី លីហួរវេលុយនេះមានបង្កប់ល្បែងស៉ីសង ដោយយកការវេលុយឬដាក់លុយជាបាំងមុខបាំងភ្នែកអាជ្ញាធរ លួចបើកកត់ឆ្នោតវៀតណាម មនុស្សចេញចូលជាហូរហែផងដែរ។
រហូតដល់រសៀលថ្ងៃទី៣១ខែសីហានេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសុំការអនុញ្ញាតចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោតឃាត់ខ្លួនមនុស្សប្រយសស្រីចំនួន០៥នាក់ ក្នុងនោះស្រី០៣នាក់ និងវត្ថុតាងមួយចំនួន។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានបិទទីតាំងជាបណ្ដោះអាសន្ននិងបញ្ជូនខ្លួនមនុស្សប្រុសស្រីទាំង០៥នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕