ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:៣០:៣៩ ល្ងាច

CEO របស់ Alphabet នឹងជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់សហភាពអឺរ៉ុបដើម្បីពិភាក្សាបញ្ហាសំខាន់ៗ

CEO របស់ Alphabet នឹងជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់សហភាពអឺរ៉ុបដើម្បីពិភាក្សាបញ្ហាសំខាន់ៗ

(ប្រ៊ុចសែល)៖ មន្រ្តីគណៈកម្មការអ៊ឺរ៉ុបបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា នាយកប្រតិបត្តិ(CEO) Alphabet លោក Sundar Pichai នឹងជួបជាមួយនឹងប្រធានប្រឆាំងការទុកចិត្តរបស់អ៊ឺរ៉ុប នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះដើម្បីពិភាក្សាអំពីការប្រកួតប្រជែង និង បញ្ហាឌីជីថល។

banner

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

ទន្ទឹមនឹងគ្រោងការណាត់ជួបខាងលើនេះ អ្នកស្រី Margrethe Vestager ដែលជាអ្នកនយោបាយដាណឺម៉ាក និងជាស្នងការអឺរ៉ុបនៅក្នុងគណៈកម្មការ Von der Leyen បានផាកពិន័យប្រាក់ជាង ៨ ពាន់លានអឺរ៉ូ(ប្រហែល ៨.៨ពាន់លានដុល្លារអាមេរិក) ដល់ក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកតាមអ៊ីនធើណេតដ៏ពេញនិយមបំផុតរបស់ពិភពលោកក្នុងទសវត្សរ៍ចុងក្រោយនេះ សម្រាប់រារាំងគូប្រជែងនៅក្នុងគេហទំព័រទិញទំនិញ និការផ្សាយពាណិជ្ជកម្ម ក៏ដូចជារារាំងនៅលើប្រព័ន្ធប្រតិបត្តិការស្មាតហ្វូន Android របស់ពួកគេផងដែរ។

ដោយឡែកអ្នកស្រីក៏កំពុងតែស៊ើបអង្កេតអង្គភាព Alphabet ដែលជាមេធំរបស់ Google ក្នុងអាជីវកម្មផ្សាយពាណិជ្ជកម្មឌីជីថលរបស់ពួកគេ និងកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មបង្ហាញតាមអ៊ីនធឺណិតរបស់ខ្លួនជាមួយ Meta Platforms Inc ផងដែរ៕

ប្រភព http://plus.freshnewsasia.com/