ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ០៩:៣៩:៥០ ល្ងាច

លោក ហ្សេលេនស្គី និយាយថា ទាហានអ៊ុយក្រែនច្រើនជាង ២,៥០០នាក់ត្រូវបានសម្លាប់ក្នុងជម្លោះជាមួយរុស្ស៉ី

លោក ហ្សេលេនស្គី និយាយថា ទាហានអ៊ុយក្រែនច្រើនជាង ២,៥០០នាក់ត្រូវបានសម្លាប់ក្នុងជម្លោះជាមួយរុស្ស៉ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ទាហានអ៊ុយក្រែនប្រមាណពី ២,៥០០ ទៅ ៣,០០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃសុក្រ លោក Zelensky បាននិយាយថា ទាហានអ៊ុយក្រែនប្រហែល ១០,០០០នាក់បានរងរបួស នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ដោយពួកគេជាច្រើននាក់បានទទួលរងរបួសធ្ងន់ធ្ងរ។

កាលពីថ្ងៃទី១២ ខែមីនា លោក Zelensky បាននិយាយថា យ៉ាងហោចណាស់ទាហានអ៊ុយក្រែន ១,៣០០នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះជាមួយរុស្ស៊ី៕

ប្រភព https://freshnewsasia.com/