(ប៉េកាំង)៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានមកដល់ក្រុង Wuzhishan ខេត្តហៃណាន ដើម្បីចុះត្រួតពិនិត្យការងារ នៅឧទ្យានជាតិព្រៃរងទឹកភ្លៀងតំបន់ត្រូពិច ខេត្តហៃណាន និងស្វែងយល់ពីស្ថានភាព អភិរក្សបរិស្ថាននិងជីវចម្រុះ នៅខេត្តហៃណាន។
កាលពីខែតុលា ឆ្នាំ២០២១ លោក Xi Jinping បានប្រកាសក្នុងសន្និសីទកំពូល នៃមហាសន្និបាតប្រទេសហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥ ថា ប្រទេសចិនបានបង្កើតឧទ្យានជាតិជាលើកទី១ រួមមានឧទ្យាន Shanjiangyuan ឧទ្យានខ្លាឃ្មុំផេនដា ឧទ្យានខ្លាស៊ីបេរីនិងខ្លារខិន ឧទ្យានព្រៃរងទឹកភ្លៀងតំបន់ត្រូពិច និងឧទ្យានភ្នំជាតិ Wuyi ជាដើម។
ឧទ្យានព្រៃរងទឹកភ្លៀងតំបន់ត្រូពិច ដែលលោក Xi Jinping បានចុះត្រួតពិនិត្យលើកនេះ មានទំហំ៤,២៩៦គីឡូម៉ែត្រការ៉េ។ នៅទីនោះ មានព្រៃរងទឹកភ្លៀងតំបន់ត្រូពិចប្រភេទកោះទ្វីប ដែលរាយបាយជាបណ្តុំច្រើនបំផុត អភិរក្សបានល្អបំផុតនិងជាតំបន់តភ្ជាប់គ្នាដ៏ធំបំផុត នៅក្នុងប្រទេសចិន។ ឧទ្យានជាតិមិនមែនជាតំបន់ដែលគ្មានមនុស្សទេ តំបន់គ្រប់គ្រងមួយចំនួននឹងបើកឱ្យ មហាជនចូលទស្សនា ដើម្បីធ្វើឱ្យប្រជាជនរីករាយជាមួយ សោភណភាពអេកូឡូស៊ី។
ការកសាងឧទ្យានជាតិ ត្រូវតែដោះស្រាយជាពិសេស នូវទំនាក់ទំនងរវាងការអភិវឌ្ឍនិងការអភិរក្ស។ តំបន់អភិរក្សស្នូល នៃតំបន់ Wuzhishan បានសម្រេចការផ្លាស់ប្តូរទីលំនៅរបស់ប្រជាពលរដ្ឋចំនួន ១១ភូមិ សរុប១,៨៨៥នាក់ ដើម្បីអភិរក្សអេកូឡូស៊ី ហើយធ្វើឱ្យអ្នកភូមិ អាចមានប្រាក់ចំណូលកាន់តែច្រើន៕
ប្រភព https://freshnewsasia.com/