(ម៉ៃអាមី)៖ អតីតកីឡាការិនីលំដាប់លេខ១ ពិភពលោក Naomi Osaka បានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ Miami Open 2022 របស់អាមេរិក ក្រោយពេលយកឈ្នះគូប្រជែង Danielle Collins ក្នុងលទ្ធផល ២សិតជាប់គ្នាពីលំដាប់ពិន្ទុ ៦-២ និង ៦-១ នាថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ នេះ។
កីឡាការិនីជប៉ុន ដែលធ្លាប់ឈ្នះពានក្នុងកម្រិត Grand Slam នោះ បានប្រើពេលត្រឹមតែជិត ១ម៉ោងប៉ុណ្ណោះ ដើម្បីទម្លាក់ Collins ចេញពី Miami Open ត្រឹមវគ្គ ៨នាក់ចុងក្រោយនេះនារសៀលថ្ងៃពុធ (ម៉ោងនៅកម្ពុជា)។
គូប្រជែង Collins សញ្ជាតិអាមេរិកដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលនៅ Australian Open បានប្រឹងប្រែងប្រកួតទល់នឹង Osaka ទាំងខ្លួនមានបញ្ហារបួសកថែមទៀតផង។
Osaka នឹងឡើងទៅប៉ះគូប្រជែង Belinda Bencic របស់ស្វីសជាបន្តទៀតក្នុងវគ្គ ៤នាក់ចុងក្រោយ នៅពេលដែលអតីតម្ចាស់មេដាយមាសអូឡាំពិក Bencic បានយកឈ្នះកីឡាការិនីអូស្ត្រាលី Daria Saville ក្នុងពិន្ទុ ៦-១ និង ៦-២ ដើម្បីឡើងមកដល់វគ្គនេះដែរ៕
ប្រភព http://plus.freshnewsasia.com/