ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:៣៥:៣៦ ល្ងាច

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន លើកទឹកចិត្ត និងកោតសរសើរចំពោះភាពប៉ិនប្រសព្វរបស់អភិបាលខេត្ត និងក្រុមការងាររៀបចំសង្ក្រាន្តខេត្តកណ្ដាល

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន លើកទឹកចិត្ត និងកោតសរសើរចំពោះភាពប៉ិនប្រសព្វរបស់អភិបាលខេត្ត និងក្រុមការងាររៀបចំសង្ក្រាន្តខេត្តកណ្ដាល

(កណ្ដាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានកោតសរសើរចំពោះអភិបាលខេត្តកណ្ដាល និងក្រុមងារក្រិមឱវាទទាំងអស់ ចំពោះភាពប៉ិនប្រសព្វនៃការរៀបចំសង្ក្រាន្តខេត្តកណ្ដាល ដោយមើលឃើញពីរបៀបរៀបចំ សោភ័ណភាពល្អ ស្អាត សណ្ដាប់ធ្នាប់ល្អ ត្រៀមរួចរាល់នូវការបាញ់កាំជ្រួច តង់លក់ដូរ កម្លាំងពេទ្យ កម្លាំងការពារសុវត្ថិភាពជាដើម។

ការលើកទឹកចិត្តបែបនេះ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនាឱកាសអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្តកណ្តាល និងក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាល នៅវេទិកាសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២២២ ម្សិលមិញ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់បន្តខិតខំរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល ឱ្យរលូនល្អ ប្រកបដោយសុខសុវត្ថិភាព ភាពសប្បាយរីករាយ បន្សល់ទុកនូវអនុស្សាវរីយ៍ល្អចំពោះប្រជាជន ដែលនេះសរបញ្ជាក់ឱ្យឃើញពីកត្តាសន្តិភាពនាំឱ្យមានឱកាសកសាងប្រទេសជាតិ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តដែលញ៉ាំងឱ្យមានភាពសប្បាយរីករាយផងដែរ។

ទោះយ៉ាងនេះក្ដី លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជំរុញដល់អាជ្ញាធរខេត្តកណ្ដាល បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត ត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា មានជែលអាល់កុល ឬអាល់កុលឱ្យបានគ្រប់ៗគ្នា ដើម្បីការពារសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ ដ្បិតវាបានធូរស្រាលយ៉ាងណាក្ដី ប៉ុន្តែត្រូវចូលរួមការពារទាំងអស់គ្នា។

សូមជម្រាបថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំការលេងល្បែងប្រជាប្រិយ៍ សួនកម្សាន្ត រូបខ្លា និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យមិត្តភាពនៅក្នុងក្រុងតាខ្មៅ មានភាព និងភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិមកអញ្ជើញចូលរួមទស្សនាកម្សាន្តនាថ្ងៃទី១៤-១៥-១៦ ខែមេសា៕

 

ប្រភព https://freshnewsasia.com/