(កោះកុង)៖ លោក ឡុញ សុផល មេឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានចេញការបំភ្លឺជុំវិញការចោទថា លោកបាននាំប្រពន្ធ កូនស្រីរបស់ខ្លួនឈ្មោះ មួន សុខលី ទៅរករឿងកូនប្រសារប្រុសឈ្មោះ ញ៉ែម ង៉ែតសុផល ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បង្កឱ្យមានរបួសស្នាម ក្រោយខឹងសម្បាព្រោះកូនប្រសារប្ដឹងទៅតុលាការ ដើម្បីបង្កកទ្រព្យសម្បត្តិរួម ដោយពួកគេត្រូវលែងលះគ្នា។
បើតាមរយៈលិខិតបំភ្លឺផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News លោកមេឃុំភ្ញីមាស បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបដិសេធទាំងស្រុងរាល់ចំពោះរាល់ការចោទប្រកាន់របស់ឈ្មោះ ញ៉ែម ង៉ែត សុផល ដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរូបខ្ញុំបាទ និងក្រុមគ្រួសារយ៉ាងខ្លាំង។ ខ្ញុំមិនបានដឹកនាំប្រពន្ធ និងកូនស្រីទៅព្រួតវាយគ្នាប្រើអំពើហិង្សាលើឈ្មោះ ញ៉ែម ង៉ែតសុផលនោះឡើយ»៕
ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់លោកមេឃុំភ្ញីមាស ខេត្តកោះកុង៖
ប្រភព https://freshnewsasia.com/