ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:៣៥:៣៥ ល្ងាច

សមាជិកព្រឹទ្ធសភា សហការជាមួយសមាគមប្រភពល្អកម្ពុជា ចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនដល់ខ្មែរមូស្លីម៨០០គ្រួសារ នៅខេត្តត្បូងឃ្មុំ

សមាជិកព្រឹទ្ធសភា សហការជាមួយសមាគមប្រភពល្អកម្ពុជា ចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនដល់ខ្មែរមូស្លីម៨០០គ្រួសារ នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ លោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា បានសហការជាមួយសមាគមប្រភពល្អកម្ពុជា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ៨០០គ្រួសារ នៅខេត្តត្បូងឃ្មុំ និងចែកអំណោយអាហារស្រាយបួស កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

កម្មវិធីនេះមានការចូលរួមពីសំណាក់ លោក តហើរ អ៊ូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា និងថ្នាក់ដឹកនាំសមាគម តំណាងអភិបាលស្រុកទាំងពីរ មេឃុំទាំងអស់ សមាជិកក្រុមប្រឹក្សាស្រុក និងឃុំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋជាច្តើននាក់។

លោក តហើរ អ៊ូមើរ ប្រធានសមាគមប្រភពល្អកម្ពុជា បានឲ្យដឹងថា សកម្មភាពកន្លងមក របស់សមាគម ក្រោមការដឹកនាំរបស់លោកសុះ មូហាំម៉ាត់ ជាអតីតប្រធានសមាគមប្រភពល្អកម្ពុជាដែល បានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ១៩៩៩ និងឆ្នាំ២០២០ ដល់ ២០២១ បានសាងសង់មជ្ឈមណ្ឌលអប់រំ ឬសាលារៀនចាប់ពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យមានអន្តេវេសិកដ្ឋានកំពុងដំណើរការបានចំនួន៣២កន្លែងទូទាំងប្រទេស។

លោក តហើរ អ៊ូមើរ បានលើកថា ក្នុងនាមជាអ្នកបន្តវេនពីលោក សុះ មូហាំម៉ាត់ បានប្ដេជ្ញាចិត្តដើម្បីដើរតាមកន្លងមាគា៍គូរអាននិងសុណ្ណះដែល លោក សុះ មូហាំម៉ាត់បានដើរកន្លងមក និងពាំនាំភាពអាម៉ាណះ (ស្មោះត្រង់) របស់ម្ចាស់ជំនួយមកជួនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។

នាឱកាសនេះដែរលោក ឆាយ វណ្ណា បានលើកឡើងថា ដោយសារប្រទេសមានសុខសន្តិភាពក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបយើងទាំងអស់គ្នាមានការអភិវឌ្ឍន៍ទៅមុខ លើគ្រប់វិស័យ ដោយអង្គការនិងសមាគមនានា ជាដៃគូសហការគ្នា ក្នុងការអភិវឌ្ឍសហគមយើងអោយរួចផុតពីភាពក្រីក្រទៅកាន់ភាពរីកចម្រើនតទៅមុខ។

លោកបានលើកឡើងថា សាសនិកឥស្លាមថ្ងៃការបួសក្នុងខែរ៉ម៉ាឌនបាន១៥ថ្ងៃរួចមកហើយ យើងគួរតែត្រៀមលក្ខណៈធ្វើបុណ្យអោយបានច្រើនជាពិសេស១០ថ្ងៃចុងក្រោយនៃខែរ៉ម៉ាឌន ជិតមកដល់ហើយ សាសនិកឥស្លាមត្រូវរប្រឹងប្រែងបន្ថែមទៀតក្នុងការគោរព ប្រតិបត្តិតាមធម៌ឥស្លាមធ្វើអ៊ីហ្ពាតាត់ទៅចំពោះអល់ឡោះឲ្យបានច្រើន។

លោកបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យនៅតែបន្តអនុវត្តន៍ «៣កុំ និង៣ការពារ» តាមវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ សូមបងប្អូនប្រជាពលរដ្ឋយើងនៅតែបន្តការគាំទ្ររាជរដ្ឋាភិបាល ដែលមានការដឹកនាំពីសម្ដេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់សមាគម និងលោក តហើរ អ៊ូមើរ ប្រធាន សមាគមប្រភពល្អកម្ពុជា ដែលបានគៀងគរសប្បុរសជន នានាឲ្យជួយដល់បងប្អូនប្រជាពលរដ្ឋយើង និងសង្គមយើងឲ្យបានរីកចម្រើន តទៅមុខទៀត នេះជាវប្បធម៌ចែករំលែកដល់បងប្អូនយើង ហើយនៅតែបន្តគាំទ្រដល់សកម្មភាពសមាគមប្រភពល្អកម្ពុជាធ្វើមនុស្សធម៌ និងសមាគមនានាក្នុងការ អភិវឌ្ឍប្រទេសជាតិយើង ស្របតាមប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ថា «អង្គការ សមាគម នានា ជាដៃគូរសហការគ្នាដើម្បីអភិវឌ្ឍន៍ប្រទេសយើង»។

បន្ទាប់មកលោក និងក្រុមការងារបានចែកអំណោយអាហារស្រាយបួស ជូនដល់ប្រជាពលរដ្ឋក្រីក្រទាំងអស់ សម្រាប់ផ្គត់ផ្គង់ស្បៀងអាហារបួស និងស្រាយបួសដល់គ្រួសារទាំង៨០០គ្រួសារដែលកញ្ចប់អាហារស្រាយ បួសទាំងនោះរួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកដោះគោ ២កំប៉ុង ប្រេងឆាមួយដប មួយលីត្រ ទឹកត្រី ១ដប អំបិល ១គីឡូក្រាម ស្ករសរ ២គីឡូក្រាម ល្មើ ១កញ្ចប់៕

ប្រភព https://freshnewsasia.com/