ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:២៩:១៤ ល្ងាច

PAYCAM LOTTO 6/39 របស់ប្រទេសកូរ៉េ បានមកដល់ប្រទេសកម្ពុជា ហើយក៏មានការផ្សាយឆ្នោតផ្ទាល់នៅយប់ថ្ងៃអង្គារ

PAYCAM LOTTO 6/39 របស់ប្រទេសកូរ៉េ បានមកដល់ប្រទេសកម្ពុជា ហើយក៏មានការផ្សាយឆ្នោតផ្ទាល់នៅយប់ថ្ងៃអង្គារ

(ភ្នំពេញ)៖ WL PAYCAM (CAMBODIA) មានការផ្សាយឆ្នោតផ្ទាល់តាមរយៈប៉ុស្តិ៍ទូរទស្សន៍កម្ពុជា TV9, Facebook, និង YouTube នៅយប់ម៉ោង៨ថ្ងៃអង្គារទី១៩ ខែមេសា។ ភ្ញៀវដែលចូលរួមក្នុងកម្មវីធីចាប់រង្វាន់ PAYCAM LOTTOនៅថ្ងៃនេះ គឺជាម្ចាស់ក្រុមហ៊ុន HOBAG DEONGKUL HOLDINGSE និង Star channel លោកប្រធាន ស៊ីន ប្យ៉ង់ឆល់។

banner

លោកប្រធាន ស៊ីន ប្យ៉ង់ឆល់ គឺជាម្ចាស់ក្រុមហ៊ុនផលិតកម្ម the entertainment content industry មិនត្រឹមតែប៉ុនណ្ណោះគាត់មនុស្សមួយដ៏អស្ចារ្យម្នាក់ដែលបន្សល់ទុក នៅស្នាដៃជាច្រើនដូចជារឿង LOVERS IN PARIS ដែលមានអ្នកមើលរហូតដល់(59.5%), Temptation of Wifeដែលមានអ្នកមើលរហូតដល់(40.4%).ល.ហើយក៏ជាមនុស្សដែលបានបង្កើតនូវរឿងល្បីៗ គ្រាន់តែលឺឈ្មោះក៏ស្គាល់ដែរ លើសពីនេះទៅទៀតគាត់ជាម្ចាស់មាតិការវប្បធម៍តន្ត្រី ដែលបានបង្កើតត្រន្ត្រីទាក់ទងពីខ្សែជីវិតរបស់អ្នកចំរៀងឈ្មោះ គីម ហ្ប៉ន់ ស៊ីក ដែលមានចំណងជើងថា ខ្ញុំស្រលាញ់អ្នក .ល.។

បច្ចុប្បន្ននេះគាត់គឺជាស្ថាបនិកនៃ PAYCAM FOUNDATION ដែលជាក្រុមហ៊ុនមួយដែលបានពង្រីកអាជីវកម្មរបស់ខ្លួន មិនតែទៅលើផ្នែកវប្បធម៌ប៉ុណ្ណោះទេ គាត់ថែមទាំងជោគជ័យលើវិស័យព័ត៌មានវិទ្យា ក្រុមហ៊ុនឆ្នោត WL Paycam Lotto យើងមើលឃើញថា ជាក្រុមហ៊ុនដែលឈានមុខគេនៅលើពិភពលោក ទាក់ទងនឹងបច្ចេកទេស ដែលរួមបញ្ចូលទាំងបច្ចេកវិទ្យា QR មូលដ្ឋាននៅលើOnlineបើប្រៀបធៀបទៅនឹងឆ្នោត Lotto ដែលមានស្រាប់នៅប្រទេសកូរ៉េ។

ជាការពិតណាស់មានវិធីសាស្រ្ត ដែលអាចបញ្ចូលលេខនៅលើក្រដាស ដោយគិតទៅលើស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជាក្រីក្រ ក្នុងបរិបទអ៊ីនធឺណិត។ ក្រុមហ៊ុនឆ្នោត PayCam Lotto 6/39 ត្រូវបានបង្កើតឡើង ដោយបច្ចេកវិទ្យារបស់ប្រទេសកូរ៉េ ហើយប្រតិបត្តិការរបស់កូរ៉េកំពុងធ្វើការអនុវត្ត។

នេះក៏ព្រោះតែភាពជឿជាក់ទៅលើឧស្សាហកម្មឡូតូ, ក្រុមហ៊ុនឆ្នោត PAYCOM ដែលបង្កើតនៅប្រទេសកូរ៉េ យើងមើលឃើញថា វាកំពុងទទួលបានភាពជោគជ័យពាក់កណ្តាលហើយ។ ក្រុមហ៊ុនឆ្នោត PAYCOM ត្រូវបានបើកដំណើរការរយះពេល១ខែហើយនៅប្រទេសកម្ពុជា។

អាស្រ័យទៅលើការចាប់ផ្តើមឆ្នោត និងការលក់ គេបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើផ្នែកទីផ្សារ។ ទោះបីជាការឈ្នះប្រាក់រង្វាន់មានច្រើននៅប្រទេសកូរ៉េក៏ដោយ គេរំពឹងថានឹងមានការផ្ទុះផ្នែកទីផ្សារឡើង ក្រោយពេលបើកដំណើរការរយះពេល៦ខែ នៅប្រទេសកម្ពុជា៕

ប្រភព http://plus.freshnewsasia.com/