(តូក្យូ)៖ រដូវកាលប្រកួតបាល់បោះអាជីពរបស់ជប៉ុន បានចាប់ផ្តើមឡើងវិញ ដោយបិទទ្វារ (មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួម) នាថ្ងៃសុក្រនេះ, រយៈពេល៣ខែ បន្ទាប់ពីការចាប់ផ្តើម ដែលបានគ្រោងទុកដំបូង នៅពេលដែលប្រទេសនេះ ចាប់ផ្តើមបន្ធូរបន្ថយ វិធានការ ប្រឆាំងនឹងមេរោគឆ្លង COVID-19 របស់ខ្លួនជាបន្តបន្ទាប់, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១៩ ខែមិថុនានេះ។
ក្រុមបាល់បោះអាជីពចំនួន១២ក្រុម នៅក្នុងប្រទេសមួយនេះ ត្រូវបានបែកចែកជា២លីគ គ្រោងនឹងប្រកួត៦ដង នៅទូទាំងប្រទេស ដោយនេះគឺជាប្រភេទ កីឡាចម្បងគេ លើកដំបូង នៅក្នុងប្រទេសជប៉ុន ដែលបានវិលត្រឡប់សកម្មភាពឡើងវិញ ចាប់តាំងពីការរីករាលដាល នៃមេរោគ COVID-19។
ក្នុងនោះផងដែរ លីគបាល់ទាត់កំពូល J-league នៅជប៉ុន នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី៤ ខែកក្កដាខាងមុខ បន្ទាប់ពីរដូវកាលប្រកួត បានផ្អាក កាលពីខែកុម្ភៈ។
មន្ត្រីកំពូលបាល់បោះជប៉ុន លោក Atsushi Saito បានឲ្យដឹងថា បញ្ហាសុវត្ថិភាព នៅតែការព្រួយបារម្ភចម្បងរបស់លោក ប៉ុន្តែលោកប្តេជ្ញាថា នឹងនាំឲ្យក្រុមអ្នកគាំទ្រ វិលត្រឡប់ចូលទីលានប្រកួតវិញ នៅថ្ងៃអនាគត។
គួរបញ្ជាក់ថា ករណីឆ្លងវីរ៉ុស COVID-19 នៅជប៉ុន មាន១៧,៧៤០ករណី ក្នុងនោះ១៦,០០៨ករណី បានជាសះស្បើយ និង៩៣៥ករណីបានស្លាប់៕
credit freshnewsasia