ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:៣៣:១៨ ល្ងាច

មនុស្ស​ជាង២រយ​នាក់​ជិះកង់​ពី​វិមាន​ឈ្នះ​ឈ្នះ ទៅកាន់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​អបអរ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​

មនុស្ស​ជាង២រយ​នាក់​ជិះកង់​ពី​វិមាន​ឈ្នះ​ឈ្នះ ទៅកាន់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​អបអរ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​

(ភ្នំពេញ​) ៖ នៅ​ព្រឹកព្រលឹម​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្ស​ជាង២រយ​នាក់ បាន​ធ្វើដំណើរ​ដោយ​ជិះកង់​ពី​វិមាន ឈ្នះ ឈ្នះ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​អបអរសាទរ​ខួប​លើក​ទី៤៣ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុ​លព​ត។

លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក អគ្គនាយក​ដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា ដែល​ចូលរួម​ជិះកង់​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​បាន​មានប្រសាសន៍​ថា “តាមរយៈ​កិច្ចសហការ​រៀបចំ​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​រៀបចំ​ទិវា​នេះ​ឡើង គឺទី១ ដើម្បី​ចូលរួម​អបអរសាទរ ទិវា​រម្លឹក​ខួប​លើក​ទី៤៣នេះ​ផង និង​ទី២សហព័ន្ធ​កីឡា​ទោចក្រយាន​ចង់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​វប្បធម៌​ជិះកង់ ដើម្បី​សុខភាព ព្រមទាំង​លើក​តម្លៃ​នៃ​កីឡា​ឱ្យ​កាន់តែ​មាន​សកម្មភាព​ផុសផុល​ផង​ដែរ​”។

credit nnhotnews