ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ០៩:២១:២០ ល្ងាច

ឈប់ម៉ូតូលើចញ្ចើមផ្លូវចុះនោមត្រូវម៉ូតូ១គ្រឿងទៀតមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់

ឈប់ម៉ូតូលើចញ្ចើមផ្លូវចុះនោមត្រូវម៉ូតូ១គ្រឿងទៀតមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់

(ខេត្តកំពង់ស្ពឺ)៖ យុវជនម្នាក់ជិះម៉ូតូឈប់លើចញ្ចើមផ្លូវចុះនោមស្រាប់តែមានម៉ូតូ១គ្រឿងមកបុកចំពីក្រោយពេញទំហឹងបណ្ដាលអោយបុរសម្នាក់របួសធ្ងន់បាក់ខ្មងជើងខាងស្ដាំខណៈបើកស្របទិសគ្នា។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៣ ខែកុម្ភះឆ្នាំ២០២០ នៅលើផ្លូវលេខ៤៤ចន្លោះ គីឡូម៉ែត្រលេខ៦៦និង៦៧ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ប្រភពពីពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូឈប់លើចញ្ចើមផ្លូវចុះនោមស្រាប់តែមានម៉ូតូ១គ្រឿងមកបុកចំពីក្រោយពេញទំហឹងតែម្ដងទៅ។ ដែលបង្ករឡើងដោយម៉ូតូម៉ាកឌ្រីមសង់១២៥ពណ៍ខ្មៅពាក់ស្លាកលេខព្រៃវែង1D.3252បើបរដោយឈ្មោះ មិល ធូ ភេទប្រុស អាយុ ២៣ឆ្នាំរស់នៅភូមិគោក អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីកើតទៅលិចដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូម៉ាកឌ្រីម១២៥ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1G,0209បើកបរដោយឈ្មោះ ឡេង គុនលាង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាប៉ុន្តែម៉ូតូរងគ្រោះបានឈប់នៅលើចិញ្ចើមផ្លូវចុះនោមក៍ត្រូវម៉ូតូបង្ករបុកតែម្ដងបណ្តាលអោយម៉ូតូខូចខាតផ្នែកខាងមុខទាំងសង់ខាង៦០%និងរបូសមនុស្សខាងបង្ករបាក់ខ្មងជើងខាងស្តាំ(មិល ធូ)បានបញ្ជូនទៅពេទ្យភ្នំពេញភ្លាមៗ​ ។ ចំណែកវត្ថុតាងម៉ូតូខាងលើត្រូវបានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងជោ ជាបណ្តោះអាសន្នរងចាំបញ្ជូនទៅអោយជំនាញដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕

 

ប្រភព៖ dermrang