ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:៣៣:៥០ ល្ងាច

រដ្ឋធានី Budapest របស់ហុងគ្រី នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Swimming World Championships នៅខែមិថុនា

រដ្ឋធានី Budapest របស់ហុងគ្រី នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Swimming World Championships នៅខែមិថុនា

(ប៊ូដាប៉េស)៖ រដ្ឋធានី Budapest នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក FINA World Championships នៅរដូវក្តៅឆ្នាំនេះ។ នេះបើតាមការឲ្យដឹងពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួនាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

banner

រដ្ឋធានីរបស់ហុងគ្រីមួយនេះ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពានរង្វាន់ជើងឯកខាងលើចាប់ពីថ្ងៃទី១៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដាខាងមុខ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធ។

ហុងគ្រី ធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FINA World Championships ម្តងរួចមកហើយកាលពីឆ្នាំ២០១៧។

កិច្ចព្រមព្រៀងស្តីពីការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតហែលទឹកលំដាប់ពិភពលោកនេះ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងប្រធានសហព័ន្ធ FINA លោក Husain Al-Musallam។

ព្រឹត្តិការណ៍ FINA World Championships នេះ គ្រោងនឹងប្រកួតលើ ៥វិញ្ញាសាក្នុងនោះមាន វិញ្ញាសាហែលទឹក, មុជទឹក, បាល់បោះក្នុងទឹក, ហែលទឹកបែបសិល្បៈ និងវិញ្ញាសាប្រកួតហែលទឹក នៅទីតាំងធម្មជាតិ (បឹង, ទន្លេ)។

គួរជម្រាបថា កាលពីសប្តាហ៍មុន FINA បានប្រកាសពីព្រឹត្តិការណ៍ FINA World Championships លើកទី១៩ ដែលដំបូងឡើយ គ្រោងនឹងធ្វើឡើង នៅទីក្រុង Fukuoka ប្រទេសជប៉ុន នាថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ នឹងត្រូវប្តូរទៅធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ជំនួសវិញ ដោយសារតែការរីករាលដាលមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង និងវិធានការទប់ស្កាត់ នាពេលថ្មីៗនេះនៅជប៉ុន៕

ប្រភព http://plus.freshnewsasia.com/