ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:២៩:២៣ ល្ងាច

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង២៦.៧លាននាក់ និងស្លាប់៣៣.៥ម៉ឺននាក់

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង២៦.៧លាននាក់ និងស្លាប់៣៣.៥ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៦.៧លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៣,៦ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៧សែននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៧,៧៩១,៨៤១នាក់ (ស្លាប់ ៤១,៨១៧នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៩៥៦,៥៦១នាក់ (ស្លាប់ ១៥៣,៥៩៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៩៧៤,០១៩នាក់ (ស្លាប់ ៣៤,៣២៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៣,៧១៧នាក់ (ស្លាប់ ៥៨,០២៣នាក់)
* ថៃ ឆ្លងចំនួន ៣,៣៥៣,៩៦៩នាក់ (ស្លាប់ ២៤,២៤៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,០០៧,១៥៨នាក់ (ស្លាប់ ១,១៩៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០៨,៧៦៣នាក់ (ស្លាប់ ១៩,៤២៣នាក់)
* ទ្បាវ ឆ្លងចំនួន ១៥១,៩៥៦នាក់ (ស្លាប់ ៦៤៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៤,៨៨៩នាក់ (ស្លាប់ ៣,០៥០នាក់)
* ព្រុយណេ ឆ្លងចំនួន ១២៣,៤២២នាក់ (ស្លាប់ ១៨០នាក់)៕

ប្រភព https://freshnewsasia.com/