ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:១៦:០៣ ល្ងាច

មនុស្សយ៉ាងហោច ៣០នាក់ស្លាប់, ១០០នាក់រងរបួស ក្រោយរុស្ស៉ីផ្លោងគ្រាប់រ៉ុក្កែតចំស្ថានីយ៍រថភ្លើងអ៊ុយក្រែន

មនុស្សយ៉ាងហោច ៣០នាក់ស្លាប់, ១០០នាក់រងរបួស ក្រោយរុស្ស៉ីផ្លោងគ្រាប់រ៉ុក្កែតចំស្ថានីយ៍រថភ្លើងអ៊ុយក្រែន

(ឡុងដ៍)៖ មនុស្សយ៉ាងហោច ៣០នាក់ត្រូវបានសម្លាប់ និងច្រើនជាង ១០០នាក់រងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីសំណាក់ កងទ័ពរុស្ស៉ីលើស្ថានីយ៍រថភ្លើងមួយកន្លែង នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

បើតាមក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែននៅក្នុងតំបន់, ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅថ្ងៃសុក្រ កើតមានឡើងចំពេលជនស៊ីវិលកំពុងព្យាយាម ជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព ក្រោយទទួលបានការព្រមានឱ្យជម្លៀសខ្លួនពីអាជ្ញាធរកាលពីប៉ុន្មានថ្ងៃមុននេះ។

ដោយឡែក ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យោធាអង់គ្លេស ក៏បានឱ្យដឹងនៅថ្ងៃសុក្រនេះដែរថា កងកម្លាំងរុស្ស៉ីបានដកខ្លួនចេញទាំងស្រុង ពីភាគជើងអ៊ុយក្រែន ទៅកាន់ប្រទេបេឡារុស និងរុស្ស៉ី ហើយកងទ័ពមួយចំនួននឹងត្រូវផ្ទេរទៅកាន់ភាគខាងកើតអ៊ុយក្រែនដើម្បីត្រៀមប្រយុទ្ធ ដណ្ដើមកាន់កាប់តំបន់ដុនបាស់ (Donbas)៕

ប្រភព https://freshnewsasia.com/