ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:៣៩:៤៩ ល្ងាច

លោក Xi Jinping ប្រធានរដ្ឋចិន៖ ប្រទេសចិនបានផ្តល់ជូនពិភពលោក នូវព្រឹត្តិការណ៍កីឡាអូឡាំពិកមួយលើក ដែលប្រកបដោយភាពសន្សំសំចៃ សុវត្ថិភាព និងភាពអស្ចារ្យ

លោក Xi Jinping ប្រធានរដ្ឋចិន៖ ប្រទេសចិនបានផ្តល់ជូនពិភពលោក នូវព្រឹត្តិការណ៍កីឡាអូឡាំពិកមួយលើក ដែលប្រកបដោយភាពសន្សំសំចៃ សុវត្ថិភាព និងភាពអស្ចារ្យ

(ប៉េកាំង)៖ មហាសន្និបាតបូកសរុបលទ្ធផលការងារ និងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍ កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានបើកធ្វើឡើងនៅវិមានសភាប្រជាជនចិននៅថ្ងៃទី៨ ខែមេសា។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានថ្លែងថា៖ ជនជាតិចិនតែងនិយាយម៉ាត់ណា ម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា។ ការដែលធានាជាក់លាក់ឱ្យការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ប្រារព្ធឡើងប្រកបដោយសុវត្ថិភាព និងរលូនល្អ ធ្វើឱ្យ «កីឡាអូឡាំពិកទាំងពីរ» ប្រកបដោយភាពអស្ចារ្យដូចគ្នា គឺជាពាក្យសន្យាដ៏ម៉ឺងម៉ាត់របស់ប្រជាជនចិន ចំពោះសហគមន៍អន្តរជាតិ។

រយៈពេល៧ឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រសួង-ស្ថាប័ន បណ្តាខេត្ត-ក្រុង-ខ័ណ្ឌ-តំបន់នានា បានសាមគ្គីនិងសម្របសម្រួលគ្នា រួមគ្នាពុះពារបញ្ហាលំបាកក្រុងប៉េកាំង បានចាប់ដៃគ្នាជាមួយក្រុង Zhangjiakou ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត ធ្វើការងារត្រៀមរៀបចំដោយពេញទំហឹង បានសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការកីឡាអន្តរជាតិដូចជា គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ គណៈកម្មាធិការកីឡាអូឡាំពិកជនពិការអន្តរជាតិជាដើម បានពុះពារបញ្ហាលំបាកគ្រប់បែបយ៉ាងដូចជា ការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម នៅទីបំផុតបានផ្តល់ជូនពិភពលោកនូវ ព្រឹត្តិការណ៍កីឡាអូឡាំពិកប្រកបដោយភាពសន្សំសំចៃ សុវត្ថិភាពនិងភាពអស្ចារ្យ ដែលបានអនុវត្តតាមពាក្យសន្យាដ៏ម៉ឺងម៉ាត់ ចំពោះសហគមន៍អន្តរជាតិដោយគ្រប់ជ្រុងជ្រោយ ហើយទីក្រុងប៉េកាំងបានក្លាយជាទីក្រុងទីមួយលើលោក ដែលបានរៀបចំទាំងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងរដូវរងា។

លោក Xi Jinping បានបន្តទៀតថា បន្ទាប់ពីបានធ្វើកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល៧ឆ្នាំ ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង បានប្រារព្ធធ្វើដោយជោគជ័យ ដែលទាញចំណាប់អារម្មណ៍ប្រជាជនចិននិងពិភពលោក។ ប្រជាជនចិននិងប្រជាជនបណ្តាប្រទេសរួមគ្នា ពុះពារក្តីលំបាកគ្រប់បែបយ៉ាង និងបានរួមគ្នារៀបចំព្រឹត្តិការណ៍កីឡាអូឡាពិកដ៏អស្ចារ្យ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ក៏ដូចជាបានរួមគ្នាចែករំលែកម្តងទៀត នូវភាពរុងរឿងនៃកីឡាអូឡាំពិក។

ការពិតបានបញ្ជាក់ម្តងទៀតថា ប្រជាជនចិនមានឆន្ទៈ ក៏មានការតាំងចិត្តក្នុងការរួមចំណែក ដល់ការជំរុញការអភិវឌ្ឍកីឡាអូឡាំពិក និងពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជនលើពិភពលោក ហើយក៏មានសមត្ថភាព និងទឹកចិត្តកក់ក្តៅក្នុងការបន្តរួមចំណែកថ្មី កាន់តែច្រើនទៀតក្នុងបុព្វហេតុនេះផងដែរ!

ប្រភព https://freshnewsasia.com/