(អាស៊ី)៖ ក្រុមបាល់ទាត់នារីអូស្ត្រាលី បញ្ចប់នៅចំណាត់ថ្នាក់លេខ១ ក្នុងពូល B នៃការប្រកួតជម្រុះអូឡាំពិក ២០២០ បាល់ទាត់នារី ក្រោយស្មើចិន ១ទល់នឹង០ ម្សិលមិញនៅទីក្រុងស៊ីដនី។
ជំនួបនេះចិនជាអ្នកនាំមុខមុន ដោយគ្រាប់បាល់កីឡាការិនី Tang Jiali នាទីទី៨៦ ប៉ុន្តែមិនដល់៥នាទីបន្ទាប់ស្រួលបួលផង ម្ចាស់ផ្ទះអូស្ត្រាលីតាមស្មើដោយកីឡាការិនី Van Egmond។
ចំនែកពូល A ក្រុមដែលបានឡើងគឺក្រុមលេខ១ កូរ៉េខាងត្បូង ក្រោយ ពីរប្រកួត ឈ្នះទាំងពីរមាន៦ពិន្ទុ និងវៀតណាម ពីរប្រកួតមាន៣ពិន្ទុ។
ដូច្នោះក្រុមបាល់ទាត់ស្ត្រីដែលបានឡើងទៅលេងវគ្គជម្រុះអូឡាំពិក ចុងក្រោយ មានកូរ៉េខាងត្បូង វៀតណាម អូស្ត្រាលី និងចិន។
សូមជម្រាបជូនថា៤ក្រុមនេះ ត្រូវចម្រាញ់យកតែពីរប្រទេសទេតំណាងទ្វីបអាស៊ី បូកនិងម្ចាស់ផ្ទះជប៉ុនទៅទីក្រុងតូក្យូ ដោយត្រូវលេងពីរជើង ហើយអ្នកឈ្នះពីរប្រទេសឡើង។ការប្រកួតជម្រុះចុងក្រោយនេះលេងនៅថ្ងៃទី ៦ ខែមិនា ដោយកូរ៉េខាងត្បួង ជួបចិន និងអូស្ត្រាលី ជួបវៀតណាម ខណៈថ្ងៃទី១២ ខែមិនា លេងដូរទឹកវិញ៕
ប្រភព៖ swiftnewsdaily.