(ឡុងដ៏)៖ ក្លិប Everton យកបានកីឡាករខ្សែបម្រើឆ្នើម Dele Alli ពីក្លិបរួមលីគ Tottenham Hotspur ដែលមានកិច្ចសន្យារយៈពេល ២ឆ្នាំកន្លះរហូតដល់រដូវកាល២០២៣-២៤ ដែលនេះជាការយកបានសមាជិកថ្មីមួយទៀតក្រោមការដឹកនាំរបស់គ្រូថ្មី Frank Lampard។ នេះបើតាមការឲ្យដឹងពី ESPN នាថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២២។
ការចាកចេញរបស់ខ្សែបម្រើវ័យ ២៥ឆ្នាំ Dele Alli ក្រោយពេលមិនសូវបានបង្ហាញខ្លួនជាមួយជម្រើសទី ១ របស់ក្លិបដឹកនាំដោយលោក Antonio Conte ដោយទើបលេងបាន ៤ប្រកួតប៉ុណ្ណោះ ខណៈនេះក៏ការស្តាទម្រង់លេងឡើងវិញបន្ទាប់ពីបានខកខានជាមួយជម្រើសជាតិអង់គ្លេស ដោយបង្ហាញខ្លួនចុងក្រោយការពីខែមិថុនា ឆ្នាំ២០១៩។
Dele Alli បានចូលមកកាន់ក្លិប Tottenham កាលឆ្នាំ២០១៥ ពីក្លិប Milton Keynes Done ក្នុងតម្លៃ ៥លានផោន ហើយក៏បានជាប់ជាជម្រើសកីឡាករអង់គ្លេស ជាមួយការរួមរស់ជាមួយក្លិនរហស្សនាម (មាន់ខ្នាយមាស) រូបគេលេងបាន ១៨១ប្រកួតរកបាន ៥១គ្រាប់ដោយបានត្រឹមរងជើងឯកពាន EFL Cup 2020-21 និងពាន UEFA Champions League 2018-19។
បច្ចុប្បន្នក្លិប Everton បាននាំយកតារាឆ្នើមដូចជា Anwar El Ghazi ខ្ចីជើងពីក្លិប Aston Villa ជាមួយខ្សែបម្រើ Donny Van De Beek មកពីក្លិប Manchester United ដែលនេះស្ថិតក្នុងលក្ខណ្ឌលីគ Premier League មិនអាចនាំយកកីឡាករក្នុងកិច្ចព្រមព្រៀងលើសពីពីរនាក់បាននោះទេ ដ្បិត Alli ក៏ធ្លាប់បានការចាប់អារម្មណ៍របស់ក្លិប Newcastle United, Southampton និង Valencia ផងដែរ៕
ប្រភព http://plus.freshnewsasia.com/