ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ១១:១៥:៤៧ ល្ងាច

កីឡាករ Greenwood បន្តឃាត់ខ្លួន ក្រោយរកឃើញករណីរំលោភទៀត

កីឡាករ Greenwood បន្តឃាត់ខ្លួន ក្រោយរកឃើញករណីរំលោភទៀត

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Mason Greenwood បន្តឃាត់ខ្លួន និងសួរនាំបន្តនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្រោយពេលរកឃើញរូបគេមានជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈទៀតនោះ។

banner

បុរសវ័យ ២០ឆ្នាំ Greenwood របស់ក្លិបបិសាចក្រហម Manchester United ត្រូវបានប៉ូលីសឃាត់ខ្លួនកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រោយការធ្វើទុក្ខបុកម្មេញទៅលើមិត្តស្រីដែលត្រូវយកទៅបង្ហោះនៅលើបណ្តាញសង្គម និងបន្តសួរនាំបន្តនៅថ្ងៃចន្ទសប្តាហ៍ក្រោយទៀតដែរ ជុំវិញករណីរំលោភដែលត្រូវវបានរកឃើញនាពេលថ្មីៗនេះដែរ។

ក្រុមប៉ូលីសប្រចាំទីក្រុង Manchester ប្រទេសអង់គ្លេស (GMP) បានថ្លែងប្រាប់ BBC ថា មិនអាចចូលលេងឲ្យក្លិប United នៅពេលរឿងក្តីមិនត្រូវបានបញ្ចប់រួចរាល់ និងត្រឡប់ទៅផ្ទះវិញទេនោះ។

របាយការណ៍របស់ប៉ូលីសដដែលក៏បានបញ្ជាក់ថា ករណីចាប់ខ្លួនរបស់ក្រុមប៉ូលីសទៅលើ Greenwood កាលពីថ្ងៃអាទិត្យ នៅពេលទទួលបានរូបភាព និងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គមពីចេតនាហិង្សាដោយ Greenwood ទៅលើរាងកាយរបស់មិត្តស្រីខ្លួន នៅមុនពេលរកឃើញមានជាប់ពាក់ព័ន្ធករណីដែលត្រូវបានរកឃើញនាពេលថ្មីៗនេះ និងរក្សារូបលោកទុកដល់ថ្ងៃពុធ ដើម្បីសួរចម្លើយបន្ថែមទៀតដែរ៕

ប្រភព http://plus.freshnewsasia.com/