(ឡុងដ៍)៖ ការប្រកួតប្រជែងពានរង្វាន់លីគលំដាប់ទី២ អឺរ៉ុប UEFA Europa League 2020-2021 ក្រុមមកពីលីគអង់គ្លេស Tottenham Hotspur, Arsenal និងក្រុម Leicester City សុទ្ធតែរកបាន ៣ពិន្ទុដូចគ្នានៅថ្ងៃបើកឆាកនៃវគ្គសន្សំពិន្ទុប្រចាំពូល B, G និងពូល J។
ក្រុមមាន់ខ្នាយមាស Tottenham រកបាន ៣ពិន្ទុដំបូងក្នុងជ័យជម្នះ ៣-០ ទៅលើក្រុម LASK មកពីលីគអូទ្រីសពីការធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Lucas Moura និង Son Heung-min ជាមួយនឹងការធ្វេសប្រហែសចូលទីខ្លួនឯងរបស់កីឡាករ Andres Andrade ដែលធ្វើឲ្យក្រុមលោក Mourinho ឡើងឈរកំពូលតារាងនៃពូល J បើទោះបីជាក្រុម Royal Antwerp យកឈ្នះក្រុម Ludogorets ២-១ ក៏ដោយ។
Arsenal ក៏ស្ថិតក្រុមរកបាន ៣ពិន្ទុដំបូងពីការប្រកួតបើកឆាកប្រចាំពូល B ក្រោយយកឈ្នះក្រុម Rapid Wien ២-១ ជាមួយក្រុម Dundalk ក៏យកឈ្នះក្រុម Molde ក្នុងលទ្ធផលនេះដូចគ្នា។ ដោយឡែកការប្រកួតប្រចាំពូល G វិញ Leicester City ក៏បានឡើងឈរកំពូលតារាងបណ្តោះអាសន្នផងដែរ ក្រោយឈ្នះក្រុម Zorya ៣-០ ជាមួយនឹងក្រុម SC Braga ក៏ធ្វើបាន ៣-០ ទៅលើក្រុម AEK Athens ដូចគ្នា៕
By http://plus.freshnewsasia.com/