(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងឈានចូលដល់សប្តាហ៍ទី២០ ចុងក្រោយ នៃពានលីគ ឆ្នាំ២០២០ ដោយមាន ១២ក្រុមចូលរួមដដែលនៅថ្ងៃទី២៤-២៥ ខែតុលា។
សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី២៤ ខែតុលារួមមាន៖
១៖ គិរីវង់សុខសែនជ័យ Vs អាស៊ីអឺរ៉ុប យូណាយធីត
២៖ អង្គរថាយហ្គឺរ Vs សូលទីឡូអង្គរ
៣៖ យុវជនបាទី U18 Vs អគ្គិសនីកម្ពុជា។
រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៥ ខែតុលាវិញរួមមាន៖
១៖ កងយោធពលខេមរភូមិន្ទ Vs វិសាខា
២៖ ភ្នំពេញក្រោន Vs បឹងកេត
៣៖ ព្រះខ័នរាជស្វាយរៀង Vs ណហ្គា។
គួរបញ្ជាក់ផងថា សប្តាហ៍ចុងក្រោយ នៃលីគកំពូល ឆ្នាំ២០២០ នេះ មានគូពិសេសរវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន ៣២ពិន្ទុ ត្រូវប៉ះបឹងកេត ដែលឈរនៅកំពូលតារាង ដោយមាន ៤០ពិន្ទុនាថ្ងៃអាទិត្យ ទី២៥ ខែតុលា នាកកីឡដ្ឋាន អ.អេស.អិន ម៉ោង ១៨៖០០នាទីល្ងាច៕
By http://plus.freshnewsasia.com/