ថ្ងៃពុធ ២០-វិច្ឆិការ-២០២៤ ០៩:១៩:១១ ល្ងាច

អង់គ្លេស ធ្វើពហិកាមិនប្រកួតបាល់ទាត់ទល់នឹងរុស្ស៊ីឡើយ ជាការឆ្លើយតបនឹងសង្រ្គាមបច្ចុប្បន្ន

អង់គ្លេស ធ្វើពហិកាមិនប្រកួតបាល់ទាត់ទល់នឹងរុស្ស៊ីឡើយ ជាការឆ្លើយតបនឹងសង្រ្គាមបច្ចុប្បន្ន

(ក្រុងឡុងដ៍)៖ សហព័ន្ធបាល់ទាត់អង់គ្លេស FA បានចេញសេចក្តីប្រកាសថា ពួកគេបានធ្វើពហិកាមិនប្រកួតបាល់ទាត់ជាមួយក្រុមរុស្ស៊ីឡើយសម្រាប់រយៈពេលខ្លី ជាការឆ្លើយទៅនឹងរុស្ស៊ីដែលបានកំពុងលើកទ័ពធ្វើសង្រ្គាមជាមួយប្រទេសក្បែរខាងអ៊ុយក្រែន។

banner

នេះជាសារមួយផ្ញើទៅកាន់ពិភពលោក ក៏ដូចរុស្ស៊ីខ្លួនឯងផ្ទាល់ នៅមុនពេលពាន EFL Cup ចាបផ្តើមប្រកួតផ្តាច់ព្រ័ត្រនាយប់មិញនេះនៅកីឡដ្ឋានជាតិ Wembley រវាងក្រុម Liverpool និង Chelsea។

អង់គ្លេស នឹងមិនប្រកួតក្នុងកម្មវិធីណាមួយឡើយឲ្យតែប៉ះនឹងរុស្ស៊ីទាំងការប្រកួតមិត្តភាពអន្តរជាតិទៀតផង ដើម្បីប្រឆាំងទៅនឹងរុស្ស៊ី ដែលកំពុងតែឈ្លានពានអ៊ុយក្រែននោះ ដ្បិតប្រទេសទាំងពីរ អង់គ្លេស និងរុស្ស៊ីបានកំពុងតែតានតឹងផងដែរផ្នែកការទូត នយោបាយក្នុងរយៈពេល ១សប្តាហ៍មកនេះ។

តែយ៉ាងណា រុស្ស៊ីខ្លួនឯងផ្ទាល់ក៏មានការប្រឆាំងយ៉ាងខ្លាំងក្លាយពីសំណាក់លោកខាងលិច និងទណ្ឌកម្មជាអន្តរជាតិផងដែរទាំងផ្នែកនយោបាយ ហិរញ្ញវត្ថុ និងកីឡាផ្សេងៗទៀតដែរ។

រុស្ស៊ី បានបាត់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតផ្តាច់ព្រ័ត្រពាន UEFA Champions League នាចុងខែឧសភា និងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ថែមទៀតផង បន្ថែមលើក្រុមជម្រើសជាតិប៉ូឡូញ បដិសេធមិនប្រកួត ជម្រុះ World Cup 2022 នៅទឹកដីរុស្ស៊ីទៀតនោះ៕

ប្រភព http://plus.freshnewsasia.com/